នារសៀលថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងលោកអភិបាលរងក្រុងសែនមនោរម្យ បានអញ្ជើញពិនិត្យ ការរៀបចំតុបតែងភ្លើងលម្អ នៅជុំវិញអាងស្តុបទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីត្រៀមរៀបចំពិធីបណ្តែតប្រទីប និងបាញ់ កាំជ្រួច អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខនេះ។



















