រាជរដ្ឋាភិបាលប្រកាន់ជំហរដាច់ខាតក្នុងការថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះបា នបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។ ​នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រលប់ថ្ងៃទី ២៨ ខែ តុលានេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះបា នបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។ ​នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រលប់ថ្ងៃទី ២៨ ខែ តុលានេះ ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជាដែលការប្រមាថនេះគឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែង ថា “អង្គព្រះមហាក្សត្រមិនអាចមាននរណាមករំលោភបំពានបានឡើយ”»។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស លោក សម រង្ស៊ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទណ្ឌិត សម រង្ស៊ី បាននិយាយប្រមាថយ៉ាងដូច្នេះថា«ស្តេចសព្វថ្ងៃនេះអត់មានមនសិការជាតិតែបន្តិចក៏អត់ដែរបន្ទាប់ពីហ៊ុន សែនស្តេច ស្រុកខ្មែរក្បត់ជាតិព្រោះយើងបំពេញបន្ថែមឱ្យគេក្បត់ជាតិពេញទីហើយព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស» ៕

Leave a Reply