ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ចាត់មន្រ្តីកសិកម្មពិនិត្យស្រង់ទិន្នន័យផ្តល់ស្រូវពូជជូនពលរដ្ឋ ក្រោយទឹកជំនន់ស្រកអស់

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងចាត់មន្រ្តីកសិកម្ម ត្រូវធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរភូមិឃុំស្រង់ទិន្នន័យពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ ដើម្បីផ្តល់ពូជស្រូវដាំស្តារឡើងវិញ

លោកជំទាវ បាន ស្រីមុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ អញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ គណៈ​កម្មការ​រៀបចំការបោះឆ្នោះ​ខេត្តប៉ៃលិន បានធ្វើសន្និបាត​បូកសរុប​ការងារបោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេ​ត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍សម្រាប់ការ​បោះ​ឆ្នោតខេត្ត និង​លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត សាលាដំបូងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣ប្រភេទ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មន្ត្រីរៀបចំការបោះឆ្នោត តំណាងគណបក្សនយោគបាយ និងអង្គការ​សង្គម​ស៊ីវិល​ផងដែ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្តល់ម៉ូតូ ០១គ្រឿង និងផ្តល់ការគាត់សម្រាកព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ អ្នកមីងលក់នំតាមដងផ្លូវ ដែលមានជីវភាពខ្វះខាតលំបាកខ្លាំង ក្នុងគ្រួសាររបស់គាត់

នាព្រឹក ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីចេញពិសារអាហារពេលព្រឹក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រទះឃើញអ្នកមីងម្នាក់លក់នំតាមដងផ្លូវដោយកង់មានសភាពចាស់ទ្រុឌទ្រោម ដោយឃើញពីភាពលំបាកខ្លាំង និងជីវភាពខ្វះខាត់ក្នុងគ្រួសាររបស់គាត់ ឯកឧត្តមបណ្ឌិតបានប្រមូលទិញនំពីអ្នកមីងទាំងអស់ និងផ្តល់ជូនម៉ូតូដល់អ្នកមីង ០១គ្រឿង  ដើម្បីសម្រួលដល់ការប្រកបរបបប្រចាំថ្ងៃរបស់គាត់ ជាពិសេសបានជូនគ្រួសាររបស់គាត់សម្រាកព្យាបាលជំងឺនូវមន្ទីរពេទ្យដោយឥតបង់ថ្លៃ

លោកជំទាវ មិថុនា ភូថង អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣៧គ្រួសារ ស្ថិតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣៧គ្រួសារ ស្ថិតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយករណីខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ​ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយករណីខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ​ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុញ្ញាតឱ្យអ្នកវិនិយោគជនជាតិឥណ្ឌា ជួបសំដែងការគួរសម និងពិភាក្សាការងារ

នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុញ្ញាតឱ្យអ្នកវិនិយោគជនជាតិឥណ្ឌា ជួបសំដែងការគួរសម និងពិភាក្សាការងារ

ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ

ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសិក្សាគម្រោងពង្រីកប្រព័ន្ធលូរដោះទឹកនៅតាមបណ្តោយផ្លូវក្រោមស្ពានគីហ្សូណា ក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសិក្សាគម្រោងពង្រីកប្រព័ន្ធលូរដោះទឹកនៅតាមបណ្តោយផ្លូវក្រោមស្ពានគីហ្សូណា ក្រុងកំពង់ចាម

រដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសារលិខិតថ្លែងអំណរគុណផ្ញើជូន ថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោត អ្នកសង្កេតការណ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងគ្រប់ភាគីពាក់ព័ន្ធ នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧  ប្រពឹ្រត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អរគុណចំពោះប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ​ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

សម្តេចភក្តី សាយ ឈុំ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ….

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅការិយល័យលេខ ០២៣១ ក្នុងបរិវេណវិទ្យាយល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

ថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តប៉ៃលិន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ ក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អ

ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែ​រៀប​ចំការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់​ដឹកនាំខេត្ត ក៍ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលគ្រប់អាយុត្រូវបោះឆ្នោត ពិតជាបាននាំគ្នាទៅ​ចូលរួម​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោម​បរិយាកាស​សន្តិសុខ​សណ្តាប់ធ្នាប់ល្

លោកជំទាវ មិថុនា​ ភូថង អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញមកបោះឆ្នោតនៅមណ្ឌល០០៥៩ សាលាបឋមសិក្សាទីរួមខេត្

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

នាព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី ៧ នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

លោកជំទាវ បាន ស្រីមុំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្តព្រមទាំង លោកចេង ញ៉ាន់ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារថ្នាក់ខេត្តព្រមទាំង លោកចេង ញ៉ាន់ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានមកបោះឆ្នោតប្រកបដោយសុវត្ថិភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ស្តីពីការវាយតម្លៃរួមលើការងារបោះឆ្នោត នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ស្តីពីការវាយតម្លៃរួមលើការងារបោះឆ្នោត នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

សកម្មភាពដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តកោះកុង

សកម្មភាពដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនទ្រង់ទ្រាយធំឃោសនារកសំឡេងឆ្នោតជាលើកទី៤ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនទ្រង់ទ្រាយធំឃោសនារកសំឡេងឆ្នោតជាលើកទី៤ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភា ឆ្មាំ ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ