លោកជំទាវ បាន ស្រីមុំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្តព្រមទាំង លោកចេង ញ៉ាន់ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារថ្នាក់ខេត្តព្រមទាំង លោកចេង ញ៉ាន់ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានមកបោះឆ្នោតប្រកបដោយសុវត្ថិភាព

ប៉ៃលិន៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារថ្នាក់ខេត្តព្រមទាំង លោកចេង ញ៉ាន់ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានមកបោះឆ្នោតប្រកបដោយសុវត្ថិភាព។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្តដល់ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ/សង្កាត់ និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានយកចិត្តទុកដាក់ រៀបចំទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ត្រៀមសម្រាប់ថ្ងៃបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យកន្លែងបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកបោះឆ្នោត។

លោកជំទាវ ក៍បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីយកមកបោះឆ្នោត ដែលប្រព្រឹត្តទៅចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅតាមទីតាំងកាល័យបោះឆ្នោតក្នុងឃុំ/សង្កាត់របស់បងប្អូន ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថាខេត្តប៉ៃលិន មានឈ្មោះអ្នកបោះឆ្នោតចំនួន ៤៥៧៤០នាក់ ដោយប្រើប្រាស់ការិយាល័យបោះឆ្នោត ១២២ការិយាល័យ និងមានគណបក្សនយោបាយចូលរួមការបោះឆ្នោតមានចំនួន១០គណបក្ស។