
ឯកឧត្តម អ៊ី ឈាន បន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រ ក្នុងមូលដ្ឋានឃុំស្ទឹងកាច់
រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្ត មណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានចំនួនជាង ៦០០នាក់ នៅភូមិដូង, ភូមិស្ទឹងកាច់, ភូមិអូរបេង, ភូមិរថក្រោះឆេះ, ភូមិបឹងព្រលឹត, និងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា