ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសិក្សាគម្រោងពង្រីកប្រព័ន្ធលូរដោះទឹកនៅតាមបណ្តោយផ្លូវក្រោមស្ពានគីហ្សូណា ក្រុងកំពង់ចាម។







