ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្

ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង អញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអភិបាល នៃគណៈអភិបាលខេត្តរាជធានី-ខេត្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី

នាព្រឹក ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអភិបាល នៃគណៈអភិបាលខេត្តរាជធានី-ខេត្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ

អភិបាលខេត្តប៉ៃលិន ប្រកាសទទួលទិញយក ត្របែក ប៉ៃលិន និង រកទីផ្សារលក់ចេញជូន

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនសូមជំរាបជូន ពុកម៉ែបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនជ្រាប បើបងប្អូនមានចំការផ្លែឈឺធម្មជាតិ លក្ខណះគ្រួសារ អាចទំនាក់ទំនងមកក្រុមការងារទីផ្សារកសិផលនៃរដ្ឋបាលខេត្ត យើងទទួលទិញយក និង រកទីផ្សារលក់ចេញជូន

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ​២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស​ក្រីក្រ ចង់បន្តការ​សិក្សានៅឧត្តមសិក្សា ព្រមទាំង​គ្រោង​រៀបចំ​បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ​អប់រំ​នៅក្នុងខេត្ត

លោកជំទាវ មិថុនា ភូថង អញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ ១០០រាត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ ១០០រាត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”

 ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច“

អាជ្ញាធរខេត្តកោះកុង ប្រជុំពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃទណ្ឌិត ដែលត្រូវស្នើសុំបន្ធូរបន្ថយទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីអុំទូក អកអំបុក

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃទណ្ឌិត ដែលត្រូវស្នើសុំបន្ធូរបន្ថយទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ នាពេលខាងមុខ

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសលើទ្រូងផ្លូវផងដែរ

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន” ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវ វេជ្ជបណ្ឌិត ដេវ្យ៉ានី ឃុប្រ៉ាហ្គីដេ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន” ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកម្មវិធីមនុស្សធម៌(CSR) នៅវិទ្យាល័យប៉ាក់ខ្លង ដែលរៀបចំឡើងដោយស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីមនុស្សធម៌(CSR) នៅវិទ្យាល័យប៉ាក់ខ្លង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលរៀបចំឡើងដោយស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឯកអគ្គរាជទូត និងមានមន្ត្រីស្ថានទូត ព្រមទាំងវិស័យឯកជនថៃជាច្រើនទៀត ចូលរួមផងដែរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាគណៈអធិបតី ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នាព្រឹក ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគុន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រព្រឹត្តទៅនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជូនថា នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធស្រុក អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមកម្មវិធីអាហារសាមគ្គី ដើម្បីអបអរសាទរខួបលើកទី៧៨ ពិធីបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានរៀបចំទ្បើងដោយ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីអាហារសាមគ្គី ដើម្បីអបអរសាទរខួបលើកទី៧៨ ពិធីបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានរៀបចំទ្បើងដោយ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរថ្មី

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំពិធីជួបជុំពិសារអាហារសាមគ្គី ជូនដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិន

រាត្រី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំពិធីជួបជុំពិសារអាហារសាមគ្គី ជូនដល់មន្ត្រីរាជការសាលាខេត្តប៉ៃលិន ដើម្បីថ្លែង​អំណរគុណ ចំពោះការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅ និងបានគាំទ្រ គណបក្សប្រជាជនកម្ពុជា អោយទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ (កម្មវិធីZoom) ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣: ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានអមជាមួយឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាល កម្លាំងប្រដាប់អាវុធទាំងបី មន្ទីរពាក់ព័ន្ធ អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ (កម្មវិធីZoom) ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ

សម្ដេចភក្ដី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ បណ្តាប្រទេសជាមិត្ត ចំនួន០៧រូប ចូលជួបសម្តែងការគួរសម និងជំរាបលា

ព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០ នៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្ត ចំនួន០៧រូប ចូលជួបសម្តែងការគួរសម និងជំរាបលាក្នុងនោះមាន

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត