នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕


























