នាព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាការងារចាំបាច់មួយចំនួន របស់រដ្ឋបាលខេត្ត ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការរដ្ឋបាល៕











