អភិបាលខេត្តកំពង់ស្ពឺថ្មី ព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមហ៊ុនអាជីវកម្មរ៉ែ មិនគោរពកាតព្វកិច្ចនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ដែលមិនគោរពសារាចរណែនាំរបស់រាជរដ្ឋាភិបាល កាតព្វកិច្ចនិងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិជាតិ

កំពង់ស្ពឺ៖ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានបិទអាជីវកម្ម ឬដកអាជ្ញាប័ណ្ណលើក្រុមអាជីវករ ប្រកបអាជីវកម្មធនធានរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ដែលមិនគោរពសារាចរណែនាំរបស់រាជរដ្ឋាភិបាល កាតព្វកិច្ចនិងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិជាតិ។

ការព្រមានដូច្នេះបានធ្វើឡើងគ្រា ដែលបានប្រកាសអញ្ជើញម្ចាស់និងតំណាងក្រុមហ៊ុនទាំង៤៩មកជួបឈ្វេងយល់ពីបញ្ហាប្រឈមនានានិងពង្រឹងការអនុវត្តការងារលើវិស័យធនធានរ៉ែក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ទីររ៉ែនិងថាមពលខេត្តត្រូវពិនិត្យមើលរាល់អាជីវកម្មក្រុម ហ៊ុនទាំងអស់ដែលកំពុងដំណើរការមានអាជ្ញាប័ណ្ណប៉ុន្មាន គ្មានអាជ្ញាប័ណ្ណប៉ុន្មាននិងហួសសុពល ភាពប៉ុន្មាន។ហើយក្នុងករណីរកឃើញក្រុមហ៊ុនដែលគ្មានអាជ្ញា ប័ណ្ណនិងហួសសុពលភាពហើយនៅលួចលាក់ធ្វើ ត្រូវតែដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ដើម្បីជួយដល់ក្រុមហ៊ុនដែលរកស៊ីស្មោះត្រង់។

ជាមួយគ្នានោះ មន្ទីរសាធារណការនិងមន្ទីរអភិវឌ្ឍន៍ជនបទត្រូវពិនិត្យបច្ចេកទេសនៃការដឹកជញ្ជូន និងត្រូវណែនាំទៅដល់ក្រុមហ៊ុនក្នុងករណីប្រព្រឹត្តប្រាស់ចាកពីការណែនាំដូចជាដឹកជញ្ជូនលើសទម្ងន់ដែលនាំឱ្យខូចដល់ផ្លូវជាដើម។ឯកឧត្ដមបានបញ្ជាក់ថា ការប្រកបរបរទទួល ទានលើវិស័យរ៉ែនៅក្នុងភូមិសាស្ត្រខេត្ត ម្ចាស់អាជីវកម្មដាច់ខាតត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិ បាលនិងគោរពឱ្យបាននូវសារាចរលេខ០៣១០របស់ក្រសួងរ៉ែនិងថាមពល ហើយពិសេសជាងនេះគឺក្រុមហ៊ុនដែលបាននិងកំពុងដំណើរការអាជីវកម្មត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ក្នុងករណីដែលអាជ្ញាប័ណ្ណហួសសុពលភាពគឺម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវសុំសិទ្ធិក្នុងការបន្តអាជីវកម្ម ជៀសវាងការលួច លាក់ធ្វើអាជីវកម្មខុសនឹងច្បាប់។

ឯកឧត្ដម បានបន្តថា បងប្អូនអាជីវករមានការចំណេញលើអាជីវកម្មគឺចាំបាច់ត្រូវតែបង់សួយសារអាករនិងកាតព្វកិច្ចនានារបស់រដ្ឋ និយាយជារួមគឺរដ្ឋក៏មានចំណូល ក្រុមហ៊ុនក៏ចំណេញ ហើយទន្ទឹមនឹងការចំណេញក៏ត្រូវគិតដល់ផលប៉ះពាល់ដែលបង្កឡើងពីការដឹកជញ្ជូនធនធានរ៉ែនោះផងដែរ គឺត្រូវចូលរួមស្តារឡើងវិញនូវផ្លូវដែលរងការខូចខាតនោះ។

ជាមួយនេះដែរ អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមជុំវិញការធ្វើអាជីវកម្មធនធានរ៉ែតាមរយៈការដឹកជញ្ជូននៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយក្នុងនោះឯកឧត្ដមថា ចំពោះម្ចាស់អាជីវកម្មដាច់ខាតត្រូវតែអនុវត្តឱ្យបាន១០០ %នូវការគ្របឬបិទបាំងពេលដឹក ជញ្ជូន មិនត្រូវដឹកលើសឬហៀរទ្រុងឡើយដែលងាយបង្កនូវគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរនិងបង្កការខូចខាតដល់ផ្លូវសាធារណៈរបស់រដ្ឋ។មួយវិញទៀត ត្រូវបាញ់ទឹកនៅតាមផ្លូវដើម្បីបញ្ជៀសការហុយទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមដងផ្លូវនិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងបរិស្ថាន។ក្នុងករណីដែលសមត្ថកិច្ចនិងមន្ទីរជំនាញរកឃើញឬចាប់បាន នឹងត្រូវប្រឈមការផ្អាកការចរាចរដឹកជញ្ជូនមួយសប្តាហ៍ ហើយបើរកឃើញនិងចាប់ការប្រព្រឹត្តល្មើសចំនួន៣ដងនឹងត្រូវប្រឈមការបិទអាជីវកម្មឬដកអាជ្ញាប័ណ្ណតែម្តង៕


Fatal error: Uncaught wfWAFStorageFileException: Unable to verify temporary file contents for atomic writing. in /www/wwwroot/sovanney.org/public_html/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php:51 Stack trace: #0 /www/wwwroot/sovanney.org/public_html/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php(658): wfWAFStorageFile::atomicFilePutContents() #1 [internal function]: wfWAFStorageFile->saveConfig() #2 {main} thrown in /www/wwwroot/sovanney.org/public_html/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php on line 51