នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមនាថ្ងៃទី១០មករាឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមនាថ្ងៃទី១០មករាឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពនិងគោលនយោបាយជំរុញអោយប្រជាពលរដ្ធលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានចាក់វ៉ាក់សាំងការពារជំងឺកូវិដ19បានគ្រប់ៗគ្នាធ្វើឱ្យប្រទេសមានស្ថេរភាពគ្រប់ទីកន្លែងទើបរាជរដ្ធាភិបាលបានសំរេចបើកបវេសនកាលថ្មីឡើងវិញដោយសង្កេតឃើញសិស្សានុសិស្សនិងអនាព្យាបាលសិស្សមានក្ដីរំភើបសប្បាយរីករាយយ៉ាងខ្លាំងក្នុងពិធីក៍មានការរំលឹកគុណគ្រូដោយចែកប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សផងដែរ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងក្រុងកំពង់ចាម ៕

——————————–

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply