សម្តេចក្រឡាហោម ស ខេង អញ្ជើញ សំណេះសំណាលជាមួយនគរបាលរាជធានីភ្នំពេញនិងត្រួតពិនិត្យអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់ នៅគ្រាដែលអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងមកដល់ពេលនេះសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់ នៅគ្រាដែលអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងមកដល់ពេលនេះសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។


អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំ សេចក្តីសុខ សិរីសួស្តី សម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលការិយាល័យជំនាញមួយចំនួនបានចូលធ្វើការងារជាបណ្តើរៗ នៅខណៈដែលអគារថ្មីនេះគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ ២០២២ខាងមុខនេះ។


នៅក្នុងកាសនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់នូវការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរៀបចំបានស្អាតល្អធំទូលាយតាមស្តង់ដារ បំពាក់ឧបរកណ៍សម្ភារៈទំនើបៗដែលអាចបំពេញទៅតាមតម្រូវការការងារចាំបាច់របស់មន្រ្តីនគរបាលជាតិ។


សម្តេចក្រឡា ហោម ស ខេង ក៏បានសំណេះសំណាលជាមួយនគរបាល រាជធានីភ្នំពេញ ដោយវាយតម្លៃនិងកោតសរសើរដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពស្ថិរភាពសង្គម។សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញមន្រ្តីនគរបាលរាជធានីភ្នំពេញត្រូវបន្តខិតខំបំពញភារកិច្ចឱ្យកាន់តែល្អថែមទៀតជូនអង្គភាព និងការផ្តល់សេវាសាធារណៈ និងសេវាសន្តិសុខ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ពីព្រោះមានកន្លែងធ្វើការងារបានស្អាតល្អ។ហើយនេះជាសមិទ្ធិផលមួយដែលជាការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។


សូមបញ្ជាក់ថា៖អគារធ្វើការថ្មីកម្ពស់៩ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រកសាងឡើងនៅក្នុងអំឡុងចុងឆ្នាំ២០១៩ដើម្បីជំនួសអគារចាស់ដែលមានសភាពទ្រុឌទ្រោមទៅហើយនោះ។អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកជាសមិទ្ធិផលប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីបំពេញភារកិច្ចលើកកម្ពស់នៃការផ្តល់សេវាសន្តិសុខនិងសេវាសាធារណៈជូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ អគារថ្មីនេះផងដែរកសាងឡើងក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការចូលរួមពីស្បុរសជននានា ក្នុងការគិតគូរដោះស្រាយន្លែងធ្វើការងាររបស់នគរបាលរាជធានីភ្នំពេញតាមស្តង់ដារស្របតាមភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply