ភ្នំពេញ៖ យោងតាមហ្វេសប៊ុក Royal du Cambodge បានសរសេរថា កាលពីវេលារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ បានថ្វាយនូវកន្រ្តកផ្កាដ៏ស្រស់ល្អ ផ្លែឈើដ៏មានឱជារស វត្ថុអនុស្សាវរីយ៍ដ៏វិចិត្រៗ ដែលជាផលិតផលក្នុងស្រុកដ៏ល្អវិសេសវិសាល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាកិច្ចថ្វាយព្រះពរសា្វគមន៍ដ៏កក់ក្តៅ ក្នុងឱកាសព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង៕






