
អភិបាលខេត្តស្វាយរៀង៖សមិទ្ធផលច្រាំងទន្លេវ៉ៃគោ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅខេត្តស្វាយរៀងថា សមិទ្ធផលច្រាំងទន្លេវ៉ៃគោនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។