អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

នាថ្ងៃចន្ទទី២៨ ខែមីនា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានសមាសភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយ អាជ្ញាធរស្រុកកោះកុង ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំតាតៃក្រោម ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ របស់ឈ្មោះ អ៉ឹង កុលាប លើដីទំហំ ៣៨ហិកតា ២៥អា ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព និងផ្តល់ការណែនាំឲ្យសាមីសំណើត្រូវសម្របសម្រួលទំនាស់បងប្អូនឲ្យបានចប់ជាស្ថាពរ និងបន្ទាប់មកសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកកោះកុង ដើម្បីចុះកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និងផែនទីគម្រោងឥណទានកាបូន និងការវាស់វែងត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

Leave a Reply