លោក សុខ សុទ្ធី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំការលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំការលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដាច់ឆ្នាំចាស់ ឆ្នាំឆ្លូវ ឆ្លងចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក។ ទីតាំងដែលនឹងត្រូវរៀបចំឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួមទស្សនា និងចូលរួមលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានចំនួន៣ ទីតាំងរួមមាន ឆ្នេរប៉ាក់ខ្លង វត្តថ្មី និងវត្តជោត្តញ្ញាណ។

 ចំណែកឯល្បែងប្រជាប្រិយ ដែលនឹងត្រូវរៀបចំឱ្យលេងរួមមាន បោះអង្គុញ ចោលឈូង ស្តេចចង់ លាក់កន្សែង ខ្លែងចាប់កូនមាន់ ដណ្តើមស្លឹកឈើ វាយក្អម ហើយជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានរៀបចំឱ្យមានតំបន់ត្រជាក់ចិត្ត (បាញ់ទឹក)នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ផងដែរ។

ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២

Leave a Reply