លោកជំទាវ​ ម៉ាណ​ ណាវី​ និងជំទាវ​ ម៉ាន​ ចិន្តា ​ជួប​សំណេះសំណាល​ជាមួយបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ស្ថិត​នៅ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ សង្កាត់​ច្រាំង​ចំេ​រះ​ទី​១​

នាព្រឹក​ ថ្ងៃ​អាទិត្យ​ ខែ​កម្ភះ​ ឆ្នាំ​២០២២​ លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​រាជធានីភ្នំពេញ​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជា ​ចុះ​ជួយមូលដ្ឋាន​សង្កាត់​ច្រាំង​ចំេ​រះ​ទី​១​ និង​លោក​ជំទាវ​ ម៉ាន​ ចិន្តា​ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី​ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ស្ថិត​នៅ​ទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ សង្កាត់​ច្រាំង​ចំេ​រះ​ទី​១​ ។

លោកជំទាវ​ ម៉ាណ​ ណាវី​ បានជំរុញនិងលើកទឹកចិត្តដល់សកម្មជន​ទាំងអស់ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធិផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុង​សង្កាត់​ច្រាំង​ចំេ​រះ​ទី​១​ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុអោយទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយ​លោក​ជំទាវ​បានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ក៏​បាន​ឧបត្ថម្ភថវិកា ដោយម្នាក់ៗទទួលបាន ​៥០០០០រៀល​ ទឹក​ភេសជ្ជៈ​មួយ​កេស​ ក្រម៉ាមួយ​ សរុប​២៣រូប​ ។

Leave a Reply