សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ក្រសួង-ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

ព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ក្រសួង-ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

អភិបាលខេត្តប៉ៃលិន ណែនាំគ្រប់ស្ថាប័នក្នុងខេត្ត ចូលរួមទូងស្គរ វាយគង និងចងទង់ជាតិ អបអរសាទរប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលខេត្តប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៧  និង០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមាន សាលាខេត្តប៉ៃលិន សាលាក្រុង-ស្រុក សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ

លោកជំទាវ​ មិថុនា​ ភូថង​ ជួបសម្តែងការ​គួរសម​ជាមួយ​លោក​ Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស

ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣​ លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កោះកុង បានជួបសម្តែងការ​គួរសម​ជាមួយ​លោក​ Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ "រមណីយដ្ឋានប្រាសាទកោះកេរ" ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង៧៖០០នាទីព្រឹកនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត តាមបណ្តាក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ រួមទាំងសហភាពយុវជនកម្ពុជា និងតាមទីវត្តអារាម ក៍ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បានរៀបចំពិធីទូងស្គរអបអរសាទរ ដើម្បីអបអរសាទ «រមនីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី ទិវាពិភពលោកស្អាតលើកទី៦ ឆ្នាំ២០២៣

ថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី “ទិវាពិភពលោកស្អាត” World Cleanup Day.លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលយើងទាំងអស់គ្នា បានរួមគ្នារៀបចំកម្មវិធី “ទិវាពិភពលោកស្អាត” “ World Cleanup Day”

លោកជំទាវ មិថុនា ភូថង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា យុទ្ធ ភូថង ព្រែកស្វាយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា យុទ្ធ ភូថង ព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

កិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្

ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង អញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង