
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំអ្នកស្ម័គ្រចិត្តជាង១០០០នាក់ ធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ១០,០០០ម៉ែត្រ ដើម្បីរំលឹកថែរក្សាបង្ហាញតំបន់វប្បធម៍ប្រវត្តិសាស្ត្រ របស់ខេត្តត្បូងឃ្មុំ
នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ