លោកជំទាវ​ មិថុនា​ ភូថង​ ជួបសម្តែងការ​គួរសម​ជាមួយ​លោក​ Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស

ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣​ លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កោះកុង បានជួបសម្តែងការ​គួរសម​ជាមួយ​លោក​ Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស

ខេត្តកោះកុង​៖​ ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣​ លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កោះកុង បានជួបសម្តែងការ​គួរសម​ជាមួយ​លោក​ Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តតាងនាមឱ្យថ្នាក់ដឹកនាំខេត្ត​ ជំនួសមុខឱ្យប្រជាជនខេត្តកោះកុងទាំងអស់​ សូម​ស្វាគមន៍​ និងសម្តែងនូវ​សេចក្ដី​រីករាយ​ក្រៃលែង ដោយបាន​ ឯកឧត្ដម​ និង​សហការី នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​អញ្ជើញ​មក​ទស្សនកិច្ច​  និងឆ្លៀត​ពេលវេលា​ដ៌​មមាញឹក​ និងមាន​តម្លៃ​ជួប​សម្តែង​ការ​គួរសម​ជាមួយនាង​ខ្ញុំ​ ក្នុងកិច្ចជំនួបនោះដែរលោកជំទាវបានមាន​ប្រសាសន៍​ថា​ខេត្តកោះកុង​ គឺជាខេត្តមួយដែលមាន​ស្ថាន​ភាព​ភូមិសាស្ត្រ​ល្អ​ និង​ទទួល​បានក្រុមហ៊ុនខ្នាត​អន្តរជាតិ​ចម្រុះជាច្រេីន ចូលមកដាកទុន​វិនិយោគ​ ដោយ​សារ​ខេត្តនេះសម្បូរទៅដោយ​ធនធាន​ធម្មជាតិ​មាន​សក្តានុពល​ និង​លក្ខណៈ​អំណោយផលជាច្រេីន​ ជាកិច្ចបន្តលោកជំទាវក៏សង្ឃឹមថា​រដ្ឋបាល​ខេត្ត​ និង​ស្ថានទូត​ នឹងកាន់តែមានទំនាក់ទំនង​ និងកិច្ចសហការល្អបន្ថែមទៀត​ ហេីយនឹងអាចទទួលបាន​វត្តមានរបស់​វិនិយោគ​ជនជាតិ​អង់គ្លេស​ មកដាក់ទុនលេី​វិស័យ​ ជា​អាទិភាពណាមួយនៅលេីទឹក​ដី​ខេត្ត​កោះកុង៕