រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៣ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

រសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៣ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ចូលរួមកិច្ចប្រជុំបច្ចេកទេសនៃវេទិកាបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ THE PEMSEA NETWORK OF LOCAL GOVERNMENTS (PNLG) ANNUAL FORUM 2023

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ចូលរួមកិច្ចប្រជុំបច្ចេកទេសនៃវេទិកាបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ THE PEMSEA NETWORK OF LOCAL GOVERNMENTS (PNLG) ANNUAL FORUM 2023 ដែលរៀបចំឡើងនៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន

លោកជំទាវ បាន ស្រីមុំ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញប្រារព្ធមិទ្ទីញអបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ទាំង៨ យុវជស.ស.យ.កខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានអញ្ជើញប្រារព្ធមិទ្ទីញអបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រារព្ធពិធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង

នាព្រឹក ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រារព្ធពិធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា ជុំ ហាន ត្រូវជាម្តាយក្មេករបស់លោក ស សុីណា

នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា ជុំ ហាន ត្រូវជាម្តាយក្មេករបស់លោក ស សុីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាព នាថៃ្ងអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ

លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសម្តែងការ ជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្ត និងលោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងពិភាក្សាការងារមួយចំនួន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសម្តែងការ ជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្ត និងលោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងពិភាក្សាការងារមួយចំនួន

លោកជំទាវ មិថុនា ភូថង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីអបអរសារទរបុណ្យអ៊ុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣  លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីអបអរសារទរបុណ្យអ៊ុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល នាយលរងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំដងពែង នៅចំណុចគល់ស្ពានស្រែអំបិល ខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី​ ៧ នៃរដ្ឋសភា

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី​ ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរមន្ត្រីរាជការខេត្តកោះកុងប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣អាជ្ញាធរមន្ត្រីរាជការខេត្តកោះកុង ប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបគោរពវិញ្ញានក្ខន្ធខេត្ត ដែលមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និង យុវជនស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត