អាជ្ញាធរមន្ត្រីរាជការខេត្តកោះកុងប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣អាជ្ញាធរមន្ត្រីរាជការខេត្តកោះកុង ប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបគោរពវិញ្ញានក្ខន្ធខេត្ត ដែលមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និង យុវជនស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត

ខេត្តកោះកុង ៖នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣អាជ្ញាធរមន្ត្រីរាជការខេត្តកោះកុង ប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបគោរពវិញ្ញានក្ខន្ធខេត្ត ដែលមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និង យុវជនស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត។

លោកជំទាវបានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺ ពាសពេញសាកលលោក ។