រដ្ឋបាលខេត្តប៉ៃលិន បន្តបរិច្ចាគ បាយ ម្ហូប សម្លៀកបំពាក់ ដល់ «ផ្ទះបរិច្ចាគ» ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតយកទៅបរិភោគ

រដ្ឋបាលខេត្តប៉ៃលិន បន្តបរិច្ចាគ បាយ ម្ហូប សម្លៀកបំពាក់ ដល់ «ផ្ទះបរិច្ចាគ» ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតយកទៅបរិភោគ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ធិញរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣ នៅក្នុងបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ធិញរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣ នៅក្នុងបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ

លោកជំទាវអភិបាលខេត្ត បានអានខ្លឹមសារទាំងស្រុង នូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើក បវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ដូចតទៅសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌព្រែកព្នៅ…

រសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងតំណែងជាក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងព្រែកព្នៅ រាជធានីភ្នំពេញ

ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី Zoom

នាព្រឹក ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមជាមួយឯកឧត្តម លោកជំទាវ នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី Zoom

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្ត នៅ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្ត នៅ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ នៅទីស្ដីការក្រសួងមហាផ្ទៃ​

ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីបើកសន្និសីទស្តីពី​ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីបើកសន្និសីទស្តីពី​ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន” ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មាតាបង្កើត លោកជំទាវ តៅ តឿន ទៀបាញ់ និងឯកឧត្តម ប៊ុន លើត នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មាតាបង្កើត លោកជំទាវ តៅ តឿន ទៀបាញ់ និងឯកឧត្តម ប៊ុន លើត នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង