ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

នាព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសុធម្មា (ហៅវត្តជ្រួល) ស្ថិតនៅភូមិជ្រួល ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រចាំឆ្នាំ២០២៣ នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រចាំឆ្នាំ២០២៣ នៅស្រុកស្រែអំបិល ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ

នាព្រឹក ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ មកពី ៦ឃុំ រួមមាន ៖ ឃុំគងជ័យ អំបិលតាពក មៀន ដំរិល ទួលសុភី នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ចំការស្បូវ ក្នុងភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុងប៉ៃលិន ភូមិ សង្កាត់ទាំង៤ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុងប៉ៃលិន ភូមិ សង្កាត់ទាំង៤ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្

លោកជំទាវ បាន ស្រីមុំ និងអាជ្ញាធរពាក់ព័ន្ធ ចុះជួយដក និងទិញមើមដំឡូងជ្វារបស់កសិករដែលកំពុងជួបបញ្ហាទីផ្សារ

រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុក យុវជនស.ស.យ.ក បានចុះជួយដក និងទិញមើមដំឡូងជ្វារបស់កសិករដែលកំពុងជួបបញ្ហាទីផ្សារ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីបងប្អូនបានលើកឡើងពីកង្វល់នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក ភូមិ ឃុំ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក ភូមិ ឃុំ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត

នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​​​ខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាព​ការងារ​ឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញចូលក្នុងពិធីបុណ្យអភិសេកពុទ្ធបដិមា និងរូបសំណាកនាគ

នាព្រឹក ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលក្នុងពិធីបុណ្យអភិសេកពុទ្ធបដិមា និងរូបសំណាកនាគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដែលប្រព្រឹត្តទៅនៅភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ និងទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡា ចំនួន ១០០ដើម

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ និងទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡា ចំនួន ១០០ដើម ដើម្បីបំភ្លឺនិងលំអរទីប្រជុំជន ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា