សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ…

ព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធាន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកត្បូងឃ្មុំ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទបាពួន និងប្រាសាទព្រះខណ្ឌ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសាទបាពួន និងប្រាសាទព្រះខណ្ឌ ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេស

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍  ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៣

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហកាជាមួយ សាខាកាក់បាទក្រហមកម្ពុជាខេត្ត ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខា នៃអគ្គលេខារដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រព្រឹត្តទៅនៅបរិវេណមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ ក្រុងសួង ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទេ្ទស “A”

នាព្រឹក ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទេ្ទស "A" នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ "ក" សាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៥ ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ព្រមទាំងពិធីចែកអំណោយជូនដល់ជនមានពិការភាពដែលមានជីវភាពខ្វះខាត

នាព្រឹក ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល  នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៥ ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ព្រមទាំងពិធីចែកអំណោយជូនដល់ជនមានពិការភាពដែលមានជីវភាពខ្វះខាត ជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថហេតុផ្សេងៗ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តពន្លាក ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ…

រសៀលថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៤៤រូប ក្នុងតំណែងជា សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ … ។

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៥៤ អណត្តិទី៣

នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាពគម្រោងមូលនីធិក្រុង/ស្រុក ឃុំ/សង្កាត់

នៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល​នីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់​ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតី ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤

ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន