លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ចូលរួមកិច្ចប្រជុំបច្ចេកទេសនៃវេទិកាបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ THE PEMSEA NETWORK OF LOCAL GOVERNMENTS (PNLG) ANNUAL FORUM 2023 ដែលរៀបចំឡើងនៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំបច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សា បង្ហាញពីបញ្ហាប្រឈម លទ្ធផលជោគជ័យ និងផែនការបន្តរួមគ្នានៃគម្រោង ICM សម្រាប់សមាជិកនៃបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រទេសក្នុងតំបន់ និងដៃគូរអភិវឌ្ឍពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចសមុទ្រ Blue Economy សម្រាប់សហគមន៍ និងប្រជាជនក្នុងតំបន់ និងដើម្បីចូលរួមថែរក្សា ការពារជីវិតក្រោមទឹក Life Below Water ដែលជាគោលដៅ SDG 14 របស់អង្គការសហប្រជាជាតិ។
ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣