រដ្ឋបាលខេត្តប៉ៃលិន បន្តបរិច្ចាគ បាយ ម្ហូប សម្លៀកបំពាក់ ដល់ «ផ្ទះបរិច្ចាគ» ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតយកទៅបរិភោគ។
សូមបញ្ជាក់៖ សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគ បរិភោគ យកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបាន ហើយបងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង ១គ្រួសារ ទទួលបាន ១កញ្ចប់ ។