អភិបាលខេត្តព្រះវិហារ​ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំជាន់ទី៣ រដ្ឋបាលសាលាខេត្តព្រះវិហារ រៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្ត ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត​ នាយករដ្ឋបាលសាលាខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូប

ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធវីដេអូ

នាព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន- ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈវីដេអូ ផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម គីម រិទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង

ព្រឹកថ្ងៃសុក្រ ទី២៧ កញ្ញា ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន​ ៤​ ដូចខាងក្រោម

ឯកឧត្តម គីម រិទ្ធី ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៩​ នាំយកទេយ្យទាន​ទៅប្រគេនព្រះសង្ឃ​ នៅវត្តកែវសិក្ខាគីរីស្វារ:​ ហៅវត្តប្រាសាទព្រះវិហារ

ឯកឧត្តម គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ​ នាំយកនូវទេយ្យទាន​​ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ​ នៅវត្តកែវសិក្ខាគីរីស្វារ:​ ហៅវត្តប្រាសាទព្រះវិហារ​ ស្ថិតលេីកំពូលភ្នំដងរ៉ែក​ ក្នុងភូមិសាស្ដ្រឃុំស្រអែម​ ស្រុកជាំក្សាន្ដ​ ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ​ វេនទី៩​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩រោច​ ខែភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៤

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

នាព្រឹកថ្ងៃសុក្រ១០រោច​ ខែភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ រស់​ ឆាយ​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមជាកិត្តយសបូជាសព ឧបាសក ប៉ែន សុីណាន…

រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល បានអញ្ជើញចូលរួមជាកិត្តិយសបូជាសព ឧបាសក ប៉ែន សុីណាន ដែលត្រូវជាកូនប្រុសរបស់ ឯកឧត្តម ប៉ែន អ៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦ៈ០០នាទីល្ងាច ក្នុងជន្មាយុ៤៦ឆ្នាំ ដោយរោគាពាធ

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍៩រោច ខែភទ្របទ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

ឯកឧត្ដម​ ប៉េង​ពោធិ៍សា​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម​ ប៉េង​ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ស្ថិតនៅសាលប្រជុំ​ទីស្តីការក្រសួងមហាផ្ទៃ

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនចំពោះបងប្អូនអ្នកពលីដើម្បីជាតិ ដែលបានតម្កល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ

នារសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនចំពោះបងប្អូនអ្នកពលីដើម្បីជាតិ ដែលបានតម្កល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ