នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យស្ថានភាពទឹកនៅអាងទន្លេវ៉ៃគោ, អាងទឹកដូន ស ,អាងទឹកកៀនតាស៉ីវ ,អាងទឹកកំពង់ជ្រៃ និងស្ថានភាពទឹកនៅតាមតំបន់ខ្សែក្រវ៉ាត់ព្រំដែន ព្រមទាំងនៅទីតាំងមួយចំនួនទៀតដើម្បីត្រៀមវិធានការក្នុងការឆ្លើយតបក្នុងករណីមានជំនន់ទឹកភ្លៀងកេីតឡេីង ដែលបង្ករឲ្យមានផលប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាផលដំណាំរបស់ប្រជាពលរដ្ឋ។
អញ្ជេីញអមដំណេីរក្នុងឱកាសនោះដែររួមមាន ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។