ឯកឧត្ត​ម​ ប៉េង​ ពោធិ៍​សា​ អនុញ្ញាតឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា​ធ្វើការផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង​ សមិទ្ធផលរយៈពេល១ឆ្នាំ​

នាព្រឹកថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២៤នេះ​ នៅបន្ទប់ការិយាល័យឯកឧត្ត​ម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា​ធ្វើការផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង​ សមិទ្ធផលរយៈពេល១ឆ្នាំ​ ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន​ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ ក្នុងកិច្ចសម្ភាសន៍នោះដែរឯកឧត្តម​ បានបញ្ជាក់ជូនអំពីសន្តិសុខ​ សណ្តាប់ធ្នាប់​ ទីតាំងភូមិសាស្ត្រ​របស់ខេត្ត​ និងសមិទ្ធផលសំខាន់ៗ​ ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ ដូចជាកំណេីននៃតំបន់សេដ្ឋកិច្ចពិសេសនានា​ដែលបានពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងខេត្តជាដើម

នាព្រឹកថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២៤នេះ​ នៅបន្ទប់ការិយាល័យឯកឧត្ត​ម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា​ធ្វើការផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង​ សមិទ្ធផលរយៈពេល១ឆ្នាំ​ ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន​ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ ក្នុងកិច្ចសម្ភាសន៍នោះដែរឯកឧត្តម​ បានបញ្ជាក់ជូនអំពីសន្តិសុខ​ សណ្តាប់ធ្នាប់​ ទីតាំងភូមិសាស្ត្រ​របស់ខេត្ត​ និងសមិទ្ធផលសំខាន់ៗ​ ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ ដូចជាកំណេីននៃតំបន់សេដ្ឋកិច្ចពិសេសនានា​ដែលបានពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងខេត្តជាដើម។

ជាចុងបញ្ចប់​ នៃកិច្ចសម្ភាសន៍នេះដែរ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូនថាក្នុងនាមរដ្ឋបាលខេត្តមានទស្សនៈ​ចក្ខុវិស័យ​ និងផែនការអភិវឌ្ឍខេត្តជាច្រេីន​ ដេីម្បីឲ្យខេត្តមានការរីកចម្រេីនជាបន្តបន្ទាប់ទៀត។