(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញទទួលយកអំណោយពីព្រះគុណ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណក្រុង-ស្រុក មន្ត្រីសង្ឃក្រុង-ស្រុក និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តកំពង់ស្ពឺ បានផ្ដល់ជូនអំណោយដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងកិច្ចការងារមនុស្សធម៌។
អំណោយដែលព្រះមេគណខេត្ត បានផ្ដល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងកិច្ចការងារមនុស្សធម៌រួមមាន៖ អង្ករ ១៣៧បេ មី ១៧៥កេះ ទឹកក្រូច ១៧៨កេះ ទឹកសុទ្ធ ១៧៤កេះ ត្រីខ ៩៤យួ ទឹកត្រី ១៦០យួ ទឹកស៊ីអ៉ីវ ១៦៣យួ និងថវិកាចំនួន ១០,៨០០,០០០រៀល (ដប់លាន ប្រាំបីរយពាន់រៀលគត់) ផងដែរ។