ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូក ប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ សូមអញ្ជើញបងប្អូនចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។