ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជានៅវត្តកោងកាង
រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយការប្រារព្ធពិធីបុណ្យមាឃបូជានេះ ក៍មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគណ គណៈធម្មយុត្តិខេត្ត មន្ត្រីសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ