អភិបាលខេត្តកោះកុង ប្រាប់មន្រ្តីមូលដ្ឋានឲ្យពង្រឹងចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមស្រ្តី ជាមន្រ្តីរាជការបម្រើការងារផ្នែករដ្ឋបាលស្រុកបូទុមសាគរ គប្បីចូលរួមប្រឹងប្រែងពង្រឹងចំណេះដឹងបច្ចេកវិទ្យា ឲ្យបានកាន់តែច្រើន។ ដើម្បីពន្លឿនប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែឆាប់រហ័ស ការចេះប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមិនអាចខ្វះបានសម្រាប់ក្រុមមន្រ្តីរាជការជាស្រ្តី នៅតាមរដ្ឋបាលសាលាក្រុង-ស្រុក ឬឃុំសង្កាត់។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងក្រោយការចុះពិនិត្យ ការងារមន្រ្តីផ្នែករដ្ឋបាលនៅសាលាស្រុកបូទុមសាគរ ខណៈចំថ្ងៃក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើនលើកិច្ចការងាររបស់ខ្លួន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមស្រ្តី ជាមន្រ្តីរាជការបម្រើការងារផ្នែករដ្ឋបាលស្រុកបូទុមសាគរ គប្បីចូលរួមប្រឹងប្រែងពង្រឹងចំណេះដឹងបច្ចេកវិទ្យា ឲ្យបានកាន់តែច្រើន។ ដើម្បីពន្លឿនប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែឆាប់រហ័ស ការចេះប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមិនអាចខ្វះបានសម្រាប់ក្រុមមន្រ្តីរាជការជាស្រ្តី នៅតាមរដ្ឋបាលសាលាក្រុង-ស្រុក ឬឃុំសង្កាត់។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងក្រោយការចុះពិនិត្យ ការងារមន្រ្តីផ្នែករដ្ឋបាលនៅសាលាស្រុកបូទុមសាគរ ខណៈចំថ្ងៃក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើនលើកិច្ចការងាររបស់ខ្លួន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ។

លោកជំទាវអភិបាលខេត្ត បានពន្យល់ថា ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប នឹងដើរតួនាទីយ៉ាងខ្លាំងសម្រួលដល់គុណភាពការងារ បានឆាប់រហ័សទាន់ពេលវេលា និងមានសុវត្ថិភាពនៅក្នុងយុគសម័យសង្គមឌីជីថល។ ប៉ុន្តែករណីបើប្រើប្រាស់មិនចំគោលដៅ ក៏វាងាយនឹងគ្រោះថ្នាក់ផងដែរ ដូច្នេះប្រុងប្រយ័ត្នជានិច្ច។

លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពសង្គម និងលោកស្រី សៅ សុផាន់នី ជាអនុប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ លើកឡើងរួមគ្នាដែរថា បច្ចេកវិទ្យាសម័យឥឡូវ ពិតជាអាចជួយសម្រួលរាល់ការងាររដ្ឋបាលផ្សេងៗ បានឆាប់រហ័សជូនថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋ។ បើធៀបនឹងមុននឹងការចេះប្រើប្រាស់បច្ចេកវិទ្យា ដូចជា៖ Telegram WhatsApp និង Facebook ជាដើម គឺពិបាកទំនាក់ទំនងការងារបន្តិច នាំឲ្យយឺតយ៉ាវការងារបែបបទរដ្ឋបាលខ្លះដែរ។

តំណាងក្រុមស្រ្តី ជាមន្ត្រីរាជការទាំង ២នាក់នេះដដែល ក៏បានប្តេជ្ញាចិត្ត នឹងខិតខំពួកគេនឹងស្វែងយល់ដឹងបន្ថែមទៀត អំពីបច្ចេកវិទ្យាថ្មីៗ ពិសេសបច្ចេកវិទ្យាណាដែលត្រូវ នឹងជំនាញការងាររបស់ខ្លួនតែម្តង។ ទៅថ្ងៃមុខ ពួកគាត់ជឿជាក់ថា គុណភាពការងារក្នុងជួរមន្រ្តីរាជការមូលដ្ឋាន ប្រាកដជាអភិវឌ្ឍន៍លឿនលយក្នុងអង្គភាព៕