
លោកជំទាវ ញាន ទិត្យចិន្តា៖ ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជានារីក្នុងក្របខ័ណ្ឌសាលាខេត្តប្រមាណជាង៣០នាក់ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២១ ក្រោមប្រធាន បទស្តីពី " ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩" ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។