អភិបាលរាជធានី ប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានានិងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេ មិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។

ភ្នំពេញ ៖ ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានានិងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេ មិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។

នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាកន្លងមកនេះយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។

Leave a Reply