ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ ​និង​ស្ថាប័ន​របស់សហភាពអឺរ៉ុប​វិញ​ ​ដើម្បី​ជា​ការសងសឹក​នឹង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ខ្លួន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

​ប្រទេស​ចិន​នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​១​០​រូប​ ​និង​អង្គភាព​ចំនួន​៤​នៅ​អឺរ៉ុប​វិញ​ ​ដោយ​និយាយ​ថា​ ​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​និង​ផលប្រយោជន៍​របស់​ចិន​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​កុហក​ ​និង​មិន​ពិត​ ​។​

ចិន​៖​ ​ប្រទេស​ចិន​នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​១​០​រូប​ ​និង​អង្គភាព​ចំនួន​៤​នៅ​អឺរ៉ុប​វិញ​ ​ដោយ​និយាយ​ថា​ ​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​និង​ផលប្រយោជន៍​របស់​ចិន​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​កុហក​ ​និង​មិន​ពិត​ ​។​

បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​ ​សហភាព​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ឯកជន​ ​និង​អង្គភាព​របស់​ចិន​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ដោយ​លើកឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ិន​ជាំ​ង​ ​។​ ​អ្នកនាំពាក្យ​រូប​នោះ​បាន​ពន្យល់​ថា​ ​ទណ្ឌកម្ម​នោះ​ ​គ្មាន​ផ្អែកលើ​អ្វី​សោះ​ ​ក្រៅពី​ការ​ភូត​ភ​កុហក​ ​និង​ផ្សព្វ​ ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​គ្មាន​ការគោរព​ ​និង​បំភ្លៃ​ការពិត​ ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​រំលោភបំពាន​លើ​ច្បាប់អន្តរជាតិ​ ​និង​បទដ្ឋាន​ជា​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ទំនាក់ទំនង​ចិន​ ​និង​អឺរ៉ុប​យ៉ាង​ធ្ងន់ធ្ងរ​ ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​សង្កត់ធ្ងន់​ថា​ ​បុគ្គល​ទាំង​១​០​រូប​ខាងលើ​នេះ​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ហាមចូល​ទឹកដី​ប្រទេស​ចិន​ ​ហុងកុង​ ​និង​ម៉ា​កាវ​ ​ហើយ​ថា​ ​ពួកគេ​ ​និង​ក្រុមហ៊ុន​ ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ពួកគេ​ក៏​ត្រូវ​បាន​រឹតត្បិត​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ផង​ដែរ​ ​៕

Leave a Reply