លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងជំនួបកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មាការទី៨ នៃរដ្ឋសភា ដើម្បីត្រួតពិនិត្យស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនិងវិស័យទាំងបួនរបស់គណៈកម្មការទី៨

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងជំនួបកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មាការទី៨ នៃរដ្ឋសភា ដើម្បីត្រួតពិនិត្យស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនិងវិស័យទាំងបួនរបស់គណៈកម្មការទី៨ រួមមានវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មាការទី៨ នៃរដ្ឋសភា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយសប្បុរស របស់ព្រះមន្រ្តីសង្ឃ និងមន្រ្តីសង្ឃខេត្ត ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលសម្ភារប្រើប្រាស់ បច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយសប្បុរស របស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង-ស្រុក ទាំង ៧ និងព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ក្នុងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយព្រះសមាធិធម្ម យិត្ត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ ជូនដល់កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អញ្ជើញជាអធិបតី ប្រារព្ធធ្វើទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី ប្រារព្ធធ្វើទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" នៅបរិវេណសាលាវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអភិវឌ្ឍ និងអនុវត្តគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអភិវឌ្ឍ និងអនុវត្តគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម​ ស្ថិតនៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាទឹកព្រះទ័យសប្បុរស របស់ព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ចំនួន ៦៤ វត្ត អាស្រម ចំនួន ២ នៃស្រុកត្បូងឃ្មុំ ដើម្បីជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាទឹកព្រះទ័យសប្បុរស របស់ព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ចំនួន ៦៤ វត្ត អាស្រម ចំនួន ២ នៃស្រុកត្បូងឃ្មុំ ដើម្បីជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយ ព្រះគ្រូមធុរធម្មរង្សី សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះអនុគណ ខេត្តត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្ត សិលារង្សី (ហៅវត្តចាស់) និងក៏មាននិមន្តជាអធិបតីពីសំណាក់ ព្រះសមាធិធម្ម យិត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងវត្តសិលារង្សី (ហៅវត្តចាស់) ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិនិត្យមើលការកែលម្អសោភ័ណ្ឌភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ និងគ្រោងដាំដើមផ្កាក្ងោកបន្ថែម នៅអមសងខាងផ្លូវចូល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានច្រើន

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការកែលម្អសោភ័ណ្ឌភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ និងគ្រោងដាំដើមផ្កាក្ងោកបន្ថែម នៅអមសងខាងផ្លូវចូល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានច្រើន ដែលជាកត្តាជួយជម្រុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង

យុទ្ធនាការ ១ម៉ឺនរៀល ទទួលការចូលរួមបរិច្ចាគពីសប្បុរសជនតាមរយៈ QR Code ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាខេត្តកោះកុង បានចូលរួមជាថវិកា តាមរយៈយុទ្ធនាការ ក្នុងមូលនិធិគន្ធបុប្ផា

យុទ្ធនាការ ១ម៉ឺនរៀល ទទួលការចូលរួមបរិច្ចាគពីសប្បុរសជនតាមរយៈ QR Code ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាខេត្តកោះកុង បានចូលរួមជាថវិកា តាមរយៈយុទ្ធនាការ ក្នុងមូលនិធិគន្ធបុប្ផា

ពិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)

ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងពិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ ផលិតផល១)

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមក្នុងពិធីប្រកាស ចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា អាណត្តិទី៤ ដោយអនុលោមតាមមាត្រា៦២ នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។

លោកជំទាវ មិថុនា ភូថង អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង