លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំកូនឈើគគីរចំនួន ៥០០ដើម នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំកូនឈើគគីរចំនួន ៥០០ដើម នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង  អញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគ្រួសារ ប្រគេនទៀនព្រះវស្សា និងទេយ្យទានមួយចំនួន សម្រាប់ព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សា នៅវត្តរូងគិរីសត្ថារាម “ហៅវត្តត្រពាំងរូង” និងវត្តឧទ័យ្យារាម “ហៅវត្តជ្រោយប្រស់” នៅស្រុកកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ព្រមទាំងក្រុមគ្រួសារ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានមួយចំនួន សម្រាប់ព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សា នៅវត្តរូងគិរីសត្ថារាម “ហៅវត្តត្រពាំងរូង” និងវត្តឧទ័យ្យារាម “ហៅវត្តជ្រោយប្រស់” នៅស្រុកកោះកុង ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង និង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក កុក សំអាន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក កុក សំអាន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ

អភិបាលខេត្តកំពង់ស្ពឺថ្មី៖ ការបង្ក្រាបក្មេងទំនើង ទោះបីជាកូនអភិបាលរងខេត្ដ និងអភិបាលស្រុក ក៏គ្មានលើកលែង

អភិបាលខេត្តកំពង់ស្ពឺថ្មី បានព្រមានថា ការបង្ក្រាបក្មេងទំនើង ដែលបង្កការរំខាន និងអសន្ដិសុខនៅតាមសាធារណៈ ទោះបីជាកូនអភិបាលរងខេត្ដ និងអភិបាលស្រុក ក៏គ្មានលើកលែង បើមានការដំណែងក៏អស់ដែរ ដើម្បីអនុវត្ដន៍វិធានការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដោយស្មើភាពគ្នា និងតម្លាភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញដឹកនាំក្រុមការងាររដ្ឋបាល ខេត្តកំពង់ស្ពឺ អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត

លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការ រុះរើសំណង់របស់រដ្ឋ នៅអតីតមណ្ឌលចត្តាឡីស័ក

រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការ រុះរើសំណង់របស់រដ្ឋ នៅអតីតមណ្ឌលចត្តាឡីស័ក អតីតសៃឡូ លោក មុំ ម៉ៅ ស្ថិតនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយមណ្ឌលនេះត្រូវបានបិទបញ្ចប់ទទួលអ្នកជំងឺ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អនុញ្ញាតឲ្យអ្នកវិនិយោគ នៃសាធារណរដ្ឋប្រជាមានចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲ្យអ្នកវិនិយោគ នៃសាធារណរដ្ឋប្រជាមានចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី អគាររដ្ឋបាលខេត្តកំពង់ស្ពឺ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់អគារសាលប្រជុំធំ នៅមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន

រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់អគារសាលប្រជុំធំ នៅមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាកិត្តិយស សម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងបរិវេណសាលារៀនខ្មែរ ចិន ហួរខៀវ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាកិត្តិយស សម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងបរិវេណសាលារៀនខ្មែរ ចិន ហួរខៀវ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ