ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាទឹកព្រះទ័យសប្បុរស របស់ព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ចំនួន ៦៤ វត្ត អាស្រម ចំនួន ២ នៃស្រុកត្បូងឃ្មុំ ដើម្បីជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយ ព្រះគ្រូមធុរធម្មរង្សី សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះអនុគណ ខេត្តត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្ត សិលារង្សី (ហៅវត្តចាស់) និងក៏មាននិមន្តជាអធិបតីពីសំណាក់ ព្រះសមាធិធម្ម យិត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងវត្តសិលារង្សី (ហៅវត្តចាស់) ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ។
ក្នុងពិធី ក៏មានការនិមន្តចូលរួម ព្រះគ្រូចៅអធិការតាមបណ្តាវត្តនានា ក្នុងត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនអង្គ/អ្នក។
គួរបញ្ជាក់បន្ថែមថា៖ អំណោយសប្បុរស របស់ព្រះគ្រូចៅធិការតាមបណ្តាវត្តនានា ក្នុងស្រុកត្បូងឃ្មុំ រួមមាន ថវិការចំនួន ៦លានរៀល អង្ករចំនួន ៦០បេ ស្មើនឹងចំនួន ៣តោន គ្រឿងផ្ទះបាយ ប្រឡុងចំនួន៦០សម្រាប់ មី ចំនួន ៦០កេះតូច ទឹកក្រូច ៦០កេះ ទឹកបរិសុទ្ធ ៦០កេះ ទឹកត្រី ៦០យួរ ទឹកស៊ីអ៊ីវ ៦០យួរ ផងដែរ។