លោកជំទាវ បាន ស្រីមុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធបញ្ជូនរូបភាពZoom Meeting

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយ ឯកឧត្តម យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធជាមួយខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom Meeting ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអុជធូបបួងសួង សុំសេចក្តីសុខចម្រើន ដល់គណៈអភិបាលខេត្តមន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត មុននឹងចូលរួមប្រជុំគណៈរដ្ឋមន្ត្រី

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអុជធូបបួងសួង សុំសេចក្តីសុខចម្រើន ដល់គណៈអភិបាលខេត្តមន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត មុននឹងចូលរួមប្រជុំគណៈរដ្ឋមន្ត្រី

ទីលានកែច្នៃ​ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​៤​ ខែកក្កដា​​ ឆ្នាំ​២០២៤​នេះ​ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស  អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ ទីលានកែច្នៃ​ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម 

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយត្រូវតែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ

លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តប៉ៃលិនក្រោមការដឹកនាំព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត

ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តប៉ៃលិនក្រោមការដឹកនាំព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពគណៈសង្ឃទូទាំងខេត្ត ដោយការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងខេត្ត អោយកាន់តែរីកចម្រើន ក៏ដូចជាការអភិរក្សនិងអភិវឌ្ឍន៍វត្តអារាមឲ្យកាន់តែមានភាពទាក់ទាញទេសចរណ៍ ដោយក្នុងនោះមានវត្តភ្នំយ៉ាត និងវត្តកោងកាង

រថយន្តក្រុងរដ្ឋបាលខេត្តប៉ៃលិន ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវ បាន ស្រីមុំ បានដឹកព្រះសង្ឃ សិស្ស និស្សិត ក្រោយបញ្ចប់ការសិក្សាតែមួយថ្ងៃ នៅគ្រឹះស្ថាននានា ក្នុងខេត្តបាត់ដំបង ត្រឡប់មកខេត្តប៉ៃលិនវិញដោយសុវត្ថិភាព និងឥតគិតថ្លៃ

ព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ រថយន្តក្រុងរដ្ឋបាលខេត្តប៉ៃលិន ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកព្រះសង្ឃ សិស្ស និស្សិត ក្រោយបញ្ចប់ការសិក្សាតែមួយថ្ងៃ នៅគ្រឹះស្ថាននានា ក្នុងខេត្តបាត់ដំបង ត្រឡប់មកខេត្តប៉ៃលិនវិញដោយសុវត្ថិភាព និងឥតគិតថ្លៃ

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ ដែលបានអនុវត្តន៍ប្រចាំខែ

រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ ដែលបានអនុវត្តន៍ប្រចាំខែ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន កម្មករ ដែលបម្រើការងារ ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ

រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន កម្មករ ដែលបម្រើការងារ ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណ កន្លែងរង់ចាំ នៃអគាររដ្ឋបាលសាលាខេត្តជាន់ផ្ទាល់ដី

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេក រូបសំណាក់ហ្លួងព្រះស្ដេចកន

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេក រូបសំណាក់ហ្លួងព្រះស្ដេចកន ស្ថិតនៅបរិវេណរង្វង់មូលហ្លួងព្រះស្តេចកន ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ