អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអភិវឌ្ឍ និងអនុវត្តគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអភិវឌ្ឍ និងអនុវត្តគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម​ ស្ថិតនៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអភិវឌ្ឍ និងអនុវត្តគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅក្នុងខេត្តកំពង់ចាម​ ស្ថិតនៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា​ ការថែទាំសុខភាពបឋម គឺជាអភិក្រមរបស់សង្គមទាំងមូល ដើម្បីសុខភាព សំដៅធានាធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យបានទាន់ពេល ចាប់ពីការលើកកម្ពស់សុខភាព​ និងការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្តារនីតិសម្បទា និងការព្យាបាលសម្រន់។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត ក៏បាន​ជំរុញ​ឱ្យ​ធ្វើផែនការវិនិយោគក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីអនុវត្តសកម្មភាពស្នូលទាំង៦ របស់ ក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឲ្យបានសម្រេចទៅតាមផែនការរបស់ក្រសួងសុខាភិបាល​ ដោយមានការផ្តល់លទ្ធភាព​ និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍។ ការតម្រង់ទិសឡើងវិញនូវគំរូកញ្ចប់ផ្តល់សេវាសុខភាព។ ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម។ ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ ការវិនិយោគលើការថែទាំសុខភាពបឋម សម្រាប់ការគ្របដណ្តប់សុខភាពសកល និងការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ​ផងដែរ​ ៕