រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត ទាំង២៥រូប ក្នុងអាណត្តិទី៤ ថ្មីនេះ

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ទាំង២៥រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយទុរគតម្នាក់ នៅ ឃុំអង្គរបាន ស្រុកកងមាស

សាខា កក្រក ខេត្តកំពង់ចាម : ព្រឹកថ្ងៃសៅរ៍  ទី៨ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  រួមនិងព្រះវត្តមានព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត ឯកឧត្តម ចាន់ សុភា ប្រធានក្រុមការងារចុះជួយឃុំអង្គរបាន ឯកឧត្តម លោកជំទាវ លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក  និងអនុសាខាស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ បាននិមន្ត និង អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបាន ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់  ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ  រស់នៅ ភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស

អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងអង្គ​សន្តិបាតបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាល​ទី៥​ និងបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ អាណត្តិ​ទី៤​

ព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអញ្ជើញជាគណៈអធិបតី ក្នុងអង្គ​សន្តិបាតបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាល​ទី៥​ និងបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ អាណត្តិ​ទី៤​ ដែលធ្វើឡើងនៅសណ្ឋាគារLBN ក្រុងកំពង់ចាម

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតី ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតាំងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតាំងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ពិគ្រោះយោបល់ ត្រៀមពិនិត្យជាក់ស្ដែងលើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន និងចក្ខុវិស័យបន្ត

រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ពិគ្រោះយោបល់ ត្រៀមពិនិត្យជាក់ស្ដែងលើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន និងចក្ខុវិស័យបន្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ក្រោមព្រះរាជធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស នៃមតេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ព្រមទាំងមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង ដើម្បីអបអរសាទរ​ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស នៃមតេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ព្រមទាំងមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង ដើម្បីអបអរសាទរ​ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល (១ មិថុនា ១៩៤៩ - ១ មិថុនា ២០២៤)

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹក​មូត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត​ស្រុក

ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤​ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹក​មូត្រដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអអិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា