
ឯកឧត្តម ងួន ញិល បានទទួលមរណភាពហើយ
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា "ឯកឧត្តម ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅគេហដ្ឋានរបស់គាត់។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា "ឯកឧត្តម ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅគេហដ្ឋានរបស់គាត់។
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាសាធារណៈ សូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ។ នេះបើយោងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ជុំ កុសល។
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ម៉ារីស ផេន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៧-០៨ វិច្ឆិកា ២០២១
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១នេះ។
រាជរដ្ឋាភិបាលថៃបានយល់ស្របឱ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅប្រទេសថៃ។ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាចូលរួមសង្កេតការណ៍។ ពីព្រោះថាកម្ពុជាមានវ៉ាក់សាំងដ៏ល្អជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាដោយយកចិត្តទុកដាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះនៅទីក្រុងបាងកកប្រទេសថៃ។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន៨នាក់ ដែលរស់នៅខុសច្បាប់នៅប្រទេសចិន មកប្រទេសកម្ពុជាវិញ ។
កម្ពុជាកំពុងតែពិចារណាដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យសមស្រប ដើម្បីជាយន្តការឈានទៅកាត់បន្ថយអត្រាអ្នករងគ្រោះ ដោយសារតែផលិតផលថ្នាំជក់ក៏ដូចជាការខាតបង់សេដ្ឋកិច្ចផ្សេងៗហើយក៏ជាការឆ្លើយតប ទៅនឹងគោលការណ៍ណែនាំ នៃអនុសញ្ញាស្រោបដោយថ្នាំជក់ ដែលតម្រូវឱ្យកម្ពុជាធ្វើការដំឡើងពន្ធផលិតផលថ្នាំជក់យ៉ាងទាបបំផុត៧០ភាគរយ ។
:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិតនោះទេ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាការរិតត្បិតសិទ្ធិសេរី ឬមួយក៏ជាការបំបិទសំឡេងប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញសកម្មជននោះទេ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។