
នាយកក្រុមហ៊ុនហ័ងអាន ម៉ាងយ៉ាងខេ អភិវឌ្ឍដំំណាំកៅស៊ូ ប្រចាំខេត្តរតនគិរី ចូលជួបសម្តែងការគួរសម និងជូនពរឯកឧត្តម ញ៉ែម សំអឿន ដែលត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី
ជំនួបនេះធ្វើឡើងនៅភូមិគ្រឹះឯកឧត្តមស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២១។ នៅក្នុងក្នុងឱកាសនេះលោក PHAM NGUYEN NGHI នាយកក្រុមហ៊ុនហ័ងអានម៉ាងយ៉ាងខេ បានសម្តែងនូវការសប្បាយរីករាយ និងគោរពជូនពរឯកឧត្តម ញ៉ែម សំអឿន ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តរតនគិរី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានភាពរីកចម្រើនបន្តទៀត។