លទ្ធផលនៃកិច្ចប្រជុំអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) នៅទីក្រុងព្រុចសែល និង ការគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ

លទ្ធផលនៃកិច្ចប្រជុំអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) នៅទីក្រុងព្រុចសែល និង ការគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ

កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរចាក់វ៉ាក់សាំងពីជប៉ុន

ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារ ទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ។

ASEM មិនធ្លាប់ ជួបប្រទះក្នុងការ ដោះ ស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិត ពិភព លោកដូច បច្ចុប្បន្ន

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និង បានចូលរួម ដោះស្រា យបញ្ហា ស្មុគ ស្មាញនានានៅក្នុងតំបន់ និង សកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ ហើយ ASEM មិនធ្លាប់ ជួបប្រទះក្នុងការ ដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិត ពិភព លោកដូច បច្ចុប្បន្ន នេះទេ ដែលជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលផលប៉ះពាល់នៃជំងឺកូវីដ-១៩បានជ្រាបចូលគ្រប់ផ្នែកទាំងអស់ នៃសង្គ មរ បស់យើង ហើយការ ស្តារ ឡើងវិញពីជំងឺនេះ គឺ ជាដំ ណើរដ៏វែ ងឆ្ងាយ លំបាក មិនមាន ភាព ប្រាកដប្រជា ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតនេះ។

អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ថា ពលករខ្មែរខុសច្បាប់ ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ខ្លួន ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។ ឯកឧត្តម កុយ គួង បានបញ្ជាក់ថា «ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧០នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»។

ក្រសួងទេសចរណ៍ ឲ្យអភិបាលរាជធានី-ខេត្ត ត្រៀមរៀបចំបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ២០២១

ក្រសួងទេសចរណ៍ ប្រាប់អភិបាលរាជធានី-ខេត្ត អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង២,៣១៥លានដុល្លារ ស្មើនឹង១០៣.២៣% នៃច្បាប់ថវិកាជាតិ ក្នុងរយៈពេល១០ខែឆ្នាំនេះ

រយៈពេល១០ខែ ឆ្នាំ២០២១នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៤៩៩,៥១ ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%។

សម្ដេចតេជោហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យផែនការការរៀបចំ នៃប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះនឹងប្រារព្វឡើងនៅត្រើយខាងលិចស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឯកឧត្តម សុខ ឥសាន មិនជំទាស់នឹងទណ្ឌិតសម រង្ស៊ី ទេ អោយតែក្លាហាន ប៉ុន្តែគឺអនុវត្តផ្លូវច្បាប់

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជំទាស់ទេឲ្យតែលោក សម រង្ស៊ីមានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។

កម្ពុជា​នាំមុខគេនៅ ក្នុងតំបន់​អាស៊ី​ ជាមួយនឹងភាគរយ​ខ្ពស់បំផុត​នៃ​ចំនួន​ប្រជាជន​ ដែល​បានចាក់​វ៉ាក់សាំង​ពេញលេញ

ប្រទេសកម្ពុជាកំពុងឈរនៅលើ កំពូលតារាងនៅក្នុងទ្វីបអាស៊ីក្នុងនាមជាប្រទេសដែលមានភាគរយខ្ពស់បំផុតនៃប្រជាជនដែលបានចាក់វ៉ាក់សាំង Covid-19 ពេញលេញ។