ខេត្តស្វាយរៀង៖លូរំដោះទឹកប្រវែងជាង១ពាន់ម៉ែត្រ ផ្លូវបេតុងឆ្អឹងដែក និងផ្លូវក្រាលថ្មបំបែក ជាច្រើនខ្សែត្រូវបានដាក់ជូនពលរដ្ឋប្រើប្រាស់បន្ទាប់ពីរដ្ឋបាលក្រុងបាវិត និង សាលាសង្កាត់បាវិត ខេត្តស្វាយរៀងបញ្ចប់ការងារស្ថាបនាដោយប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២១ជាង២៣៩លានរៀល ។
លោកសាញ់ សាខុន ចៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង នៅពេលចូលរួមលើកស្លាកគណបក្សប្រជាជនកម្ពុជាចំនួន៥ផ្ទាំង នៅតាមដងផ្លូវក្នុងសង្កាត់បាវិត ជាមួយនឹងលោកលឹមសៀងហេងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះបានអោយដឹងថា នៅក្នុងឆ្នាំ២០២១នេះសង្កាត់បាវិតបានទទួលថវិកាមូលនិធិឃុំសង្កាត់ចំនួនជាង ២៣៩ លានរៀលក្នុងនោះសាលាសង្កាត់បានធ្វើការដាក់លូរំដោះទឹកនិងសំណល់រាវក្នុងភូមិជុំវិញក្រុង បានប្រវែងជាង១ពាន់១០ ម៉ែត្រ និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកបានប្រវែងជាង២០០ ម៉ែត្រ ។
លោកបានបន្ថែមថា ក្រៅពីការងារស្ថាបនាផ្លូវនិងដាក់លូរំដោះទឹក ដែលប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២១ សាលាសង្កាត់ នូវបានស្ថាបនា និងជួសជុលផ្លូវ ដោយក្រាលថ្មបំបែកនៅក្នុងសង្កាត់ បានប្រវែងជាង ៤ម៉ែត្រ បន្ថែមដោយប្រើប្រាស់ថវិកាសប្បុរសជនក្នុងនិងក្រៅសង្កាត់ និង ថវិកាអភិបាលខេត្ត ក្រុងផងដែរ ។
លោក ព្រំ នៅ ពលរដ្ឋ រស់នៅ ភូមិច្រកលាវ សង្កាត់បាវិត បានមានចំណាប់អារម្មណ៍ ដោយគោសំដែងនូវការសប្បាយរីករាយចំពោះរាជរដ្ឋាភិបាល សាលាក្រុងបាវិត និងសាលាសង្កាត់បាវិត ដែលបាន គិតគូរស្ថាបនានិងដាក់លូរំដោះទឹក និងសំណល់រាវ នៅក្នុងភូមិ ដែលកាលពីមិននៅតំបន់នេះ ក៏ដូចក្នុងក្រុងទាំងមូលបានប្រឈមជំនន់ទឹកភ្លៀងនៅរដូវវស្សាពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ពលរដ្ឋ។
សូមបញ្ជាក់ថាសង្កាត់បាវិតជាទីប្រជុំជនរបស់ក្រុង បាវិតដែលមានពលរដ្ឋនិងកម្មករកម្មការិនីរស់នៅនិងបម្រើការងារ នៅតាមរោងចក្រសហគ្រាសនិងក្លឹបកំសាន្តប្រមាណជាង៦ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ ២០០៥ រាល់រចនាសម្ព័ន្ធពិសេសប្រព័ន្ធរំដោះទឹកនិងសំណល់រាវមិនអាចឆ្លើយតបទៅនឹងការប្រើប្រាស់ ពិសេសប្រពន្ធ័គមនាគមន៏ ដែលធ្វើឲ្យកកស្ទះចរាចរបន្ទាប់ពីកម្មករកម្មការិនីបញ្ចប់ការងារចាកចេញទៅតាមគេហដ្ឋានវិញស្ទើរាល់ថ្ងៃ៕