លទ្ធផលនៃជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស

លទ្ធផលនៃជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ឡើងអគាររដ្ឋបាលឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់…

នៅរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  និងសហការី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ឡើងអគាររដ្ឋបាលឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលទើបកសាងរួចរាល់ ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២។

លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

[]
[ Album ]
លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗករណីភ្លើងឆេះផ្ទះ លោកជំទាវ មិថុនា ភូថង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះ  ចំនួន៣គ្រួសារ…

វេលាម៉ោង១១:៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២ មានករណីអគ្គីភ័យឆេះផ្ទះចំនួន ៣ខ្នង ធ្ងន់ធ្ងរ១ខ្នង ត្រង់ចំនុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ មូលហេតុទុស្សេខ្សែភ្លើង ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ ក្នុងនោះ    ផ្ទះទំហំទទឹង៤.៨ម៉ែត្រ×១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ ធ្វើអោយខូចខាតផ្ទះផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួននៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រិងខេមរភូមិន្ទ ខេត្តកោះកុង

អភិបាលខេត្តកែបជំរុញឱ្យសមាជិកកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អភិបាលខេត្តកែប បានជំរុញឱ្យសមាជិកកាកបាទក្រហមខេត្តនិងអាជ្ញាធរពាក់ព័ន្ធ បន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យមាន ប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះ ធានាបាននូវសុខភាពប្រជាពលរដ្ឋល្អប្រសើរ។ 

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី 3”

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាសមាជិកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ ដើម្បីត្រៀមការវាយតម្លៃ "ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី 3" របស់បេក្ខភាពក្រុងប៉ៃលិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ។

អភិបាលខេត្តមណ្ឌលគីរី ជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ប្រឡងចូលបម្រើការងារ រដ្ឋបាលខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានចូលរួមប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរបស់រដ្ឋបាលខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១ កន្លងទៅ ដែលជាបេក្ខជន ជាប់បម្រុង និងបេក្ខជនប្រឡងធ្លាក់ ដើម្បីជាការលើកទឹកចិត្ត និងបានផ្តល់ឱកាសឱ្យបេក្ខជនដែលជាប់បម្រុង ឬមន្រ្តីប្រឡងធ្លាក់ មកទទួលពាក្យបំពេញជាមន្រ្តីកិច្ចសន្យា និងខិតខំបំពេញការងារដែលខ្លួនស្រលាញ់ពេញចិត្ត ហើយបន្តការចូលរួមប្រឡងលើកក្រោយបន្តទៀត ដោយមានការចូលរួមដោយលោក អភិបាលរងខេត្ត ទទួលបន្ទុកធនធានមនុស្ស នាយករងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ ២០២១ នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ដល់អាជ្ញាធរ ក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ខិតខំអនុវត្តនូវ ទិសដៅការងារ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។

ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា

អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានបញ្ជាក់ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។