
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤
លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ដែលបានរៀបចំនៅសាល «ខ» សាលាខេត្តកោះកុង ដែលមានការចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។