អភិបាលខេត្តបាត់ដំបង ស្នើជប៉ុនឲ្យជួយ ខណៈដែលខេត្ត មានគម្រោងនិងចង់បង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងខេត្តរបស់ខ្លួន

តាមរយៈក្នុងកិច្ចជំនួបពិភាក្សាការងារមួយរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគម ជប៉ុន-កម្ពុជា (JCA) នៅព្រឹក ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២នេះក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងដោយផ្តោតសំខាន់ដើម្បីស្វែងរកឱកាសក្នុងការជម្រុញ ដល់ការវិនិយោគវិស័យសូត្រមាសនៅកម្ពុជា។

អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគប់ ដោយគ្រោងប្រើរយៈពេលសាងសង់ ១៨ខែ

រសៀលថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ មានកិច្ចប្រជុំត្រៀមរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃនេះដើម្បីសាងសង់ថ្មីជំនួសវិញ។

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះពិនិត្យតំបន់ព្រៃលិចទឹកនៅស្រុកក្រូចឆ្មារ…

រសៀលថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២២​ ឯកឧត្តមបណ្ឌិត​ ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ បានអញ្ជើញចុះពិនិត្យតំបន់ព្រៃលិចទឹកនៅស្រុកក្រូចឆ្មារ៕

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង រោងវិបស្សនា រួមនឹងបុណ្យផ្កាសាមគ្គី

ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបុណ្យឆ្លង និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង រោងវិបស្សនា រួមនឹងបុណ្យផ្កាសាមគ្គី នៅវត្តសិរីឧត្តមស្រះជុំ (ហៅវត្តអណ្តូងក្តី) ស្ថិតនៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបលោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួល លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ឃុំទឹកថ្លា ស្រុកព្រៃនប់

រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងមានការចូលរួមពីលោកឧកញ៉ា តុង ចំរើន ជាសប្បុរសជន ចុះពិនិត្យទីតាំងសាងសង់អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលការដាក់ចំណាត់ថ្នាក់កម្ពុជា ពាក់ព័ន្ធនឹងអំពើពុករលួយ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធអំពើពុករលួយពីសំណាក់អង្គការតម្លាភាពអន្តរជាតិ និងបានហៅអង្គការនេះថា មានភាពទុច្ចរិត និងជាអាយ៉ងរបស់បរទេសដែលមិនបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ បើកការដ្ឋាន​នៅថ្ងៃទី៣១ មករា

នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកែប អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនកម្លាំងវរៈលេខ៤៣០ប្រចាំខេត្តកែប

រសៀលថ្ងៃព្រហស្បតិ៍​ ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកវរៈលេខ៤៣០ប្រចាំខេត្តកែប ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋកន្លងមក ភ្ញៀវជាតិ អន្តរជាតិដែលចូលមកទស្សនា សម្រាក លម្ហែកម្សាន្តលើទឹកដីខេត្តកែប និងត្រៀមការពារ រក្សាសណ្តាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាពេលខាងមុខនេះ។

អភិបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ឆ្នាំ២០២១ និងទិសដៅការងារបន្ត…

នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ការងារប្រចាំខែ មករា ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត និងត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕